អាសូរណាស់! ថ្ងែមុនមានមនុស្ស ស្លា ប់ ៣នាក់ ថ្ងែនេះបុរសម្នាក់ទៀត បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារ…

(ពោធិ៍សាត់)៖ កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានបុរសម្នាក់ទៀតបានស្លា.ប់បាត់បង់ជីវិត ខណៈកាលពីថ្ងៃទី១៦និង១ខែមករា មុននេះមានអ្នកស្លា.ប់ចំនួន៣នាក់ជាបន្តបន្ទាប់ផ្សេងៗគ្នា ដោយសារលង់ទឹក។ ករណីស្លា.ប់ម្នាក់ថ្មីទៀតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ប្រាក់.ឃុំស្នាអន្សា.ស្រុកក្រគរ.ខេត្តពោធិ៍សាត់។

មន្រ្តីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ជនរ.ងគ្រោះ (ស្លា.ប់) ឈ្មោះមី ជីពា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្រាំងវែង.ឃុំស្នាអន្សា.ស្រុកក្រគរ.ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុ.ធហត្ថស្រុកដដែលបន្តទៀតថា

មូលហេតុនៃការលង់ទឹកស្លា.ប់នេះគឺដោយសារ ជនរ.ងគ្រោះទៅរាយសន្ទូចនៅចំណុចកន្លែងកើតហេតុ ប៉ុន្តែជាអកុសល់ក៏បានលង់ទឹកស្លា.ប់បែបនេះតែម្តង។ ករណីខាងលើសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវទើបធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថាគិតពីដើមខែមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ មានករណីលង់ទឹកចំនួន៤លើកផ្សេងៗគ្នា បណ្ដាលឲ្យមានមនុស្សចំនួន៤នាក់បានស្លា.ប់បាត់បង់ជីវិតជាបន្តបន្ទាប់៕