នរកមិនខាន! សង្ឃមួយអង្គ លួច រួ ម ភេ ទ ជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅបន្ទប់ទឹកក្នុងវត្ត រហូតដល់…

(បាត់ដំបង)៖ ព្រះសង្ឃ​មួយ​អង្គ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ផ្សឹក​ទាំង​យប់ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ផង​ដែរ បន្ទាប់ពី​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពររួមភេ.ទជា​មួយ​ និង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ​ ជាច្រើនលើក​ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រួចមក។​

គួរ​បញ្ជាក់​ថា ការ​ចុះ​ផ្សឹក និង​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​អង្គ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​អាណាព្យាបាល នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​ វេលា​ម៉ោង១៧​និង២០​នាទីល្ងាច ដោយ​ដើមប​ណ្តឹង​មានឈ្មោះ លុយ ប៉ី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្រុម​ទី​០៤​ភូមិ​បឹង​សំរោង.ឃុំ​ល្វា.ស្រុក​ប​វេ​ល.ខេត្ត​បាត់ដំបង​។

ដើម​បណ្តឹង​បាន​ប្តឹង​ទៅលើ​ព្រះសង្ឃ​មួយ​អង្គព្រះនាម​ វុន ​វេត ព្រះជន្ម​២១​វស្សា គ​ង់​នៅ​វត្ត​បឹង​សំរោង ក្នុងភូមិ​សំរោង.ឃុំ​ល្វា.ស្រុក​ប​វេ​ល ដែល​បាន.​រួ.ម.ភេ.ទ​.ជាមួយ​អនីតិជន​(​អាយុ​ក្រោម​១៥​ឆ្នាំ​)ឈ្មោះមសភ ភេទ​ស្រីអាយុ១៤ឆ្នាំ រស់នៅ​ក្នុងភូមិឃុំជាមួយគ្នា គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​ទី​អារាម​តែ​ម្តង កាលពី​ថ្ងៃ​ទី​៥ខែមករាវេលា​ម៉ោង១០ព្រឹក។​

តាម​ការ​សារ​ភព​របស់​សង្ឃអង្គ​នេះ បាន​បញ្ជាក់​ថាគឺ​បាន​ស្គាល់​គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រកគ្នា​តាំងពី​ចុង​ឆ្នាំ​២០២០មក​ម្ល៉េះ ដោយ​បាន​ណាត់គ្នា​មក​រួមភេ.ទ​ក្នុង​បន្ទប់ទឹក​នេះ ចំនួន​៤​លើករួច​មក​ហើយ។ បច្ចុប្បន្ន​ករណី​នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​បន្ត​តាម​ឋិតិ​វិធី៕ ប្រភព: News Online24h