អានហើយស្ទើរស្រក់ទឹកភ្នែក! គាត់គឺជាបងស្រីបង្កេីតរបស់ខ្ញុំ គាត់មានជំងឺប្រសៃប្រសាទជិត២០ឆ្នាំហេីយ តែគាត់នៅស្គាល់បងប្អូនឯងបានម្ដងៗ សូមបងប្អូន កុំស្អប់ កុំខឹងគាត់អី ដោយសារគាត់…
(ហ្វេសប៊ុក): នៅថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២០ គណនីហ្វេសប៊ុក “ង៉ែត វ៉ាន់ធៃ” បានសរសេររៀបរាប់ថា: គាត់គឺជាបងស្រីបង្កេីតរបស់ខ្ញុំ ឈ្មោះ ង៉ែត វ៉ាន់ធី គាត់មានជំងឺប្រសៃប្រសាទជិត២០ឆ្នាំហេីយ តែគាត់នៅស្គាល់បងប្អូនឯងបានម្ដងៗតែប៉ុណ្ណោះ។ ហេីយគាត់រាល់ថ្ងៃដេីរតាមផ្សារនៅក្រុងបាត់ដំបងយេីងនេះ ភាគច្រេីនគាត់ចូលចិត្តដេីរមកវត្តដេីម្បីក្រែងបានជួបបានឃេីញបងប្អូនឬក៏ខ្ញុំជាដេីម(ល)។ សូមបងប្អូនទាំងឡាយកុំស្អប់កុំខឹងនឹងគាត់អី ដោយសារគាត់មានជំងឺប្រសៃប្រសាទនេះហេីយទេីបគាត់ដេីរពិបាកយ៉ាងនេះ មួយទៀតគឺគាត់ឱ្យតែផឹកស្រាគឺគាត់កាចបន្តិចហេីយ តាមពិតចិត្តគាត់ស្លូតទេ 🙏🙏🙏 ពីព្រោះគាត់មានសតិមិនគ្រប់គ្រាន់នឹងមានសតិមិនសូវល្អដូចយេីងនោះទេ ដូច្នេះកុំខឹងកុំប្រកាន់នឹងគាត់អី។ ម្ចាស់គណនីនេះ បានបន្ដថា: ពាក្យពិតនៅក្នុងចិត្តរបស់ខ្ញុំ…. កាលខ្ញុំអាយុ២ឆ្នាំកាលនោះអ្នកម្ដាយរបស់ខ្ញុំគាត់បានធ្វេីកាលកិរិយាលាចាកលោក (ស្លាប់) ចោលខ្ញុំបាទ កាលនោះបានបងស្រីបង្កេីតខ្ញុំម្នាក់នេះហេីយដែលបានខិតខំមេីលថែជីវិតខ្ញុំរហូត។ ជាលេីកចុងក្រោយខ្ញុំសូមប្រាប់ដល់អ្នកទាំងឡាយថា “អ្នកចេះស្រឡាញ់បងប្អូនរបស់ខ្លួនឯង នឹងចេះស្រឡាញ់គ្រួសារខ្លួនឯង” ចុះហេតុអ្វីខ្ញុំមិនចេះស្រឡាញ់បងប្អូនខ្លួនឯង? “ង៉ែត វ៉ាន់ធៃ” បន្ថែមថា: មានសេចក្ដីថាគឺខ្ញុំនៅតែគោរពនឹងស្រឡាញ់បងប្អូនបង្កេីតខ្ញុំជានិច្ច ទោះបីគាត់ឆ្កួត គាត់ឡប់ គាត់អាក្រក់ គាត់ល្អយ៉ាងណាក៏ដោយ គាត់ក៏ដូចជាម៉ែជាឪបង្កេីតរបស់យេីងដែរ។ ទោះបីអ្នកយកកាំបិតមកកាត់ក្បាលខ្ញុំចោលក៏ខ្ញុំមិនបោះបង់គាត់ដែរ ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនៅតែមេីលគាត់ជានិច្ច។ ដោយខ្ញុំបាទ ង៉ែត ប៊ុនឆៃ