ចូលរួមរំលែកទុក្ខផង! លោកអនុសេនីយ៍ទោ សូត្រ លី នាយផ្នែកអត្តសញ្ញាណកម្ម ស្រុកពញាក្រែក បានទទួលមរណៈភាព ដោយសារជំងឺ…

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃច័ន្ ទ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ធាម ពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក

អញ្ចើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ័ និងបំពាក់ឋានន្ដរសក្ដិ ថ្នាក់អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ទោ សូត្ រលី នាយផ្នែកអត្តសញ្ញាណកម្ម អធិការដ្ឋាននគរបាលស្រុកពញាក្រែក បានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដោយជំងឺក្រិនថ្លើម នៅភូមិជាំធ្លក.ឃុំពពេល.ស្រុកពញាក្រែក.ខេត្តត្បូងឃ្មុំ៕ ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ