រន្ធត់ណាស! រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវក្រឡាប់ បណ្ដាលឲ្យអ្នកបើកបរ…

(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលជនរ.ងគ្រោះបើករថយន្តយ៉ាងលឿន ជ្រុលចង្កូតទៅបុកនឹងរបាំងក្បាលពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ត ForRangeពណ៍ខ្មៅមួយគ្រឿដែលមានផ្លាកលេ2BA-1827 បើកបរដោយបុរសម្នាក់ ដែលកាន់អត្តសញ្ញាណប័ណ្ណឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានទីកន្លែងកំណើតនៅសង្កាត់អូស្សី២.ខណ្ឌ៧មករា បើកបរក្នុងទិសដៅពីកើតទៅលិច

លុះពេលដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុ.ករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តគៀបជាប់តៃកុងក្នុងរថយន្តតែម្តង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះមានរថយន្តមន្ទីរពេទ្យឯកជនបានដឹកជនរ.ងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ​ តែជាអកុសលជនរ.ងគ្រោះបានដាច់ខ្យល់ស្លា.ប់មុនពេលដល់មន្ទីរពេទ្យ ទើបរថយន្តមន្ទីរពេទ្យនោះដឹកជនរ.ងគ្រោះមកទីតាំងកើតហេតុវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍រាជធានីភ្នំពេញបណ្តោះអាសន្ន ចំណែកសពជនរ.ងគ្រោះ សមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ឲ្យធ្វើបុណ្យេតាមប្រពៃណី៕