គ្រោះ ថ្នា ក់ ចរាចរណ៍ដ៏ រ ន្ធ ត់ ដោយរថយន្ត២គ្រឿងបាន បុ ក ប៉ះគ្នា ទាំងកណ្តាលយប់នៅស្រុកព្រៃនប់ បណ្ដាលឲ្យមនុស្ស…

(ស្រុកព្រៃនប់): ហេតុការណ៍.គ្រោះថ្នា.ក់ចរាចរណ៍ ដោយរថយន្ត២គ្រឿងបុកគ្នា កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោងជិត១២យប់ពាក់កណ្តាលអាធ្រាត្រ នៅភូមិអូរឧកញ៉ាហេង.ឃុំអូរឧកញ៉ាហេង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេ ខ១៩៧-១៩៨។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នា.ក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7497 ដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើ បានបុ.កគ្នាជាមួយរថយន្ត០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2C-0818 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ៤៨ឆ្នាំ និងអ្នករួមដំណើរចំនួន០៣នាក់

ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ៤១ឆ្នាំ,ឈ្មោះ សាសា ភេទប្រុស អាយុ១១ឆ្នាំ និងឈ្មោះលីន អាយុ២៩ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូនលយ.ឃុំបឹងតាព្រហ្ម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ បណ្តាលអោយ.ស្លា.ប់.មនុស្សចំនួន០២នាក់ និងរងរបួ.សមនុស្សចំនួន០២នាក់: ១.ឈ្មោះ យី ផល្លេង អ្នកបើកបររថយន្ត COROLLA( ស្លា.ប់នៅនឹងកន្លែងកើតហេតុ)។២.ឈ្មោះ លីន អ្នករួមដំណើរលើរថយន្ត COROLLA (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។៣.ឈ្មោះ ទេស អាទិការ អ្នករួមដំណើរលើរថយន្ត COROLLA (រងរបួ.សធ្ងន់)។ ៤.ឈ្មោះ សាសា អ្នករួមដំណើរលើរថយន្តC OROLLA (រងរបួ.សធ្ងន់)។

បច្ចុប្បន្ន សាកស.ពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួ.សបានបញ្ជូនទៅស.ង្រ្គោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តHYUNDAIបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕