ច្រើនណាស់! សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ២នាក់ និងរកឃើញ គ្រឿ ង ញៀ ន ចំនួនដល់ទៅ…

(ស្ទឹងត្រែង): នាថ្ងៃទី​១៤​ខែមករា​ឆ្នាំ២០២១ មន្រ្តីអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿង.ញៀ.ន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿ.ង.ញៀ.ន បានបង្ក្រា.ប.ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុ.ញៀ.ន ស្ថិតនៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត​ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ជាជនជាតិ​ឡាវ។

នៅព្រឹកថ្ងៃទី១៥ខែមករាឆាំ្ន២០២១ វេលាម៉ោង០៩:១០នាទី មន្រ្តីអនុវត្តច្បាប់បាននាំជនស.ង្ស័.យមកបង្ហាញទីតាំងលាក់គ្រឿង.ញៀ.ន ដោយបានរកឃើញវត្ថុតាង.ថ្នាំ.ញៀ.នប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា(ICE)ចំនួន៤១ដុំ។ បច្ចុប្បន្នជនស.ង្ស័.យខាងលើ មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំ.ងគ្រឿ.ង.ញៀ.ន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនស.ង្ស័.យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី៕