ដោយក្ដីអាណិត ថៅកែស្រី ទ្រី ដាណា បានចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកគ្រួ លឹម សាយ និងចូលជាថវិកាចំនួន…

(ហ្វេសប៊ុក): នាថ្ងែទី១៤ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍ដ៏តក់ស្លុតមួយបានកើតឡើង ដោយលោកគ្រូ លឹម សាយ បានស្លា.ប់បាត់បង់ជីវិត នៅក្នុងបេសកកម្មលោតឆត្របញ្ជា (FreeFall) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់។

ហេតុការណ៍នេះ បានកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ។ មូលហេតុនៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង។

ជាមួយគ្នានេះ អ្នកស្រី ទ្រី ដាណា បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា “រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា😢😢😢បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថាលោកគ្រូ លឹម សាយជាគ្រូបង្វឹកលោតឆត្រយោងជាង២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លា.ប់😭សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូបានទៅកាន់សុគតិភព🙏🙏🙏ពិតជាស្ដាយខ្លាំងណាស់😢”៕