សូមប្រគេនពរថ្វាយព្រះតេជគុណផង! ព្រះភិក្ខុ ចាន់ ភើយ ធ្វើដំណើរធម្មយាត្រា ជាលើកទី២ ដោយថ្មើរជើង២៥ខេត្តក្រុង បានចាប់ផ្តើមនិមន្តចេញដំណើរពីវត្តឧណ្ណាលោម ព្រឹកមិញនេះ!

(ភ្នំពេញ): ដំណើរធម្មយាត្រា ជាលើកទី២ ដោយថ្មើរជើង២៥ខេត្តក្រុង នៃ ព្រះភិក្ខុ ចាន់ ភើយ បានចាប់ផ្តើមនិមន្តចេញដំណើរពីវត្តឧណ្ណាលោម ក្រុងភ្នំពេញ កុដិលេខ១០ វេលាម៉ោង៧ព្រឹក ថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ នេះទៅតាមគម្រោងនៃការតាំងចិត្ត។ ព្រះអង្គនិមន្តចេញតាមខ្លោងទ្វារទិសខាងកើតនៃវត្តឧណ្ណាលោម តាមបណ្តោយមាត់ទន្លេ ឡើងស្ពានជ្រោយចង្វា ឆ្លងទន្លេមេគង្គដល់ផ្លូវជាតិលេខ៦ បន្តដំណើរដោយថ្មើរជើង ដោយសភាពស្ងប់ស្ងាត់ ឆ្ពោះទៅខេត្តកំពង់ចាម និង តាមបណ្តាខេត្តក្រុងផ្សេងៗទូទាំងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនតរៀងទៅ ។ សូមប្រគេនពរ មានសុវត្ថិភាព មានសុខភាពល្អ មានជោគជ័យ មានសិរីសួស្តី ! សូមញាតិញោមជាពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជា បើបានឃើញព្រះអង្គធម្មយាត្រា ចាន់ ភើយ ដែលមានសណ្ឋានដូចក្នុងរូបភាពនេះ និមន្តទៅដល់ណាហើយ សូមគោរព នមស្សការ ជ្រះថ្លា ថ្វាយបង្គំ ដោយកាយក្តី វាចាក្តី ចិត្តក្តី ចំពោះព្រះភិក្ខុសង្ឃពុទ្ធសាសនាធម្មយាត្រាអង្គនេះផង!។ ប្រភពពីផេក: ខ្មែរជួយខ្មែរ ខ្មែរជួយខ្មែរ