សូមចូលរួមរំលែកមរណទុក្ខផង ! លោកគ្រូ លឹម សាយ លោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ ស្លា ប់ បាត់បង់ជីវិត មុននេះបន្តិច! (មានវីដេអូស្ដែងៗ)

(ភ្នំពេញ)៖ លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា (FreeFall) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លា.ប់បាត់បង់ជីវិត នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

ហេតុការណ៍នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ។ មូលហេតុនៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង។

ជាមួយគ្នានេះគណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» ថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូលឹមសាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»៕ សូមទស្សនាវីដេអូខាងក្រោម: