សត្វគោ៣ក្បាល ដើរឆ្លងកាត់ផ្លូវពេលយប់ ត្រូវរថយន្តបុកពេញទំហឹង សំណាងមនុស្សមិនមានគ្រោះថ្នាក់ ចំណែកគោវិញគឺថា…

(ស្វាយរៀង)៖ មានករណីគ្រោះ.ថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ ខណៈពួកវាដើរឆ្លងផ្លូវពេលយប់ត្រូវរថយន្តបើកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែសំណាងដែរដែលជិះរថយន្តមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ៣១៧B ក្នុងភូមិកំពោតម្រាក់.ឃុំពពែត.ស្រុកស្វាយទាប.ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ ឯក ធា អាយុ៣១ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ កូយ គន្ធា អាយុ៣០ឆ្នាំ និងកូនស្រីម្នាក់ រស់នៅភូមិត្រពាំងតាអី.ឃុំព្រៃតាអី.ស្រុកស្វាយទាប.ខេត្តស្វាយរៀង។ ចំណែកសត្វគោបានងាប់៣ក្បាល ហើយមិនត្រូវបានស្គាល់ម្ចាស់នៅឡើយទេ

ខណៈរង់ចាំជាងមួយម៉ោងមិនឃើញម្ចាស់មកដោះស្រាយទើបសមត្ថកិច្ចសម្រេចប្រគល់ឱ្យម្ចាស់រថយន្តលក់ដើម្បីយកលុយជុសជុលរថយន្ត។ បើតាមម្ចាស់រថយន្តបានឱ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BC-១៦០៥ រួមដំណើរជាមួយប្រពន្ធនិងកូន ក្នុងទិសដៅពីជើងទៅត្បូងលើផ្លូវក្រាលកៅស៊ូ៣១៧B

ខណៈនោះស្រាប់តែមានសត្វគោចំនួនបីក្បាលដើរឆ្លងកាត់ផ្លូវពីលិចទៅកើត ទាំងយប់ធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏បុ.កពេញទំហឹងតែម្ដង។ ប្រភពបន្តថា នេះពិតជាសំណាងហើយដែលគាត់និងក្រុមគ្រួសារមិនមានអ្នករងរបួ.ស គ្រាន់តែខូចខាតរថយន្តធ្ងន់ផ្នែកខាងមុខប៉ុណ្ណោះ៕