ម្ដាយស្លុតមិចទៅ! ទារិកាមុខមាត់ដ៏គួរឲ្យស្រឡាញ់ ត្រូវទទួលមរណភាព ចាកចោលម្ដាយទាំងអាល័យ ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី១៣ ខែមករា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ទារិកាម្នាក់អាយុទើប១ខែបានទទួលមរណភាពយ៉ាងអាល័យ។ ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុកម្ដាយរបស់ទារិកាអភ័ព្វរូបនេះ ដែលមានឈ្មោះ Nai Nai Sweetie បានបង្ហោះសារដ៏ក្រៀមក្រំមួយថា

«ដោយសារតែនិស្សយ័ទើបយើងបានក្លាយជាម្ដាយកូននឹងគ្នា👨‍👩‍👧‍👦តែព្រហ្មលិខិតជាអ្នកពង្រាត់កូនចេញពីគ្រួសារតូចមួយនេះ បើមាននិស្សយ័សូមអោយយើងក្លាយជាម្ដាយកូននឹងគ្នាទៀត សូមអោយកូនមានសុខភាពល្អ កុំអោយមានជំងឺអភព្វ័ដូចជាតិនេះ _ការបែកគ្នាដ៏សែនឈឺចាប់😢😢_បែកគ្នាគ្មានថ្ងៃជួប_បែកជារៀងរហូត #ស្រេន រចនា ម្ចាស់❤️️❤️️❤️️ជារៀងរហូត៚#»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ កុមារីរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារបញ្ហាសួត។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕ សូមរង់ចាំព័ត៌មានលំអិត!